ក្រោយ​ល្បួង​កូន​គេ​យក​ទៅ​រំលោភ​បាន​សម្រេច​នៅផ្ទះ​សំណាក់ ពេល​នេះ​ខ្លួនឯង​ត្រូវ​ជាប់​ខ្នោះ

0

ពោធិ៍សាត់ ៖ នៅ​ថ្ងៃ​ចន្ទ​១២​កើត ខែ​ផល្គុន ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ខែមីនា​ឆ្នាំ​២០២២ វេលា​ម៉ោង ១២​និង​៤០​នាទី​ថ្ងៃត្រង់ មាន​ស្ត្រី​ម្នាក់​ឈ្មោះ ហេង សុ​ជាតិ​លី​ដា ភេទ​ស្រី អាយុ​៤០​ឆ្នាំ រស់នៅ​នៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង បាន​មក​ប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ថ្មដា​ថា ៖ កាលពី​ថ្ងៃ​ទី ១២ ខែមីនា ឆ្នាំ​២០២២ វេលា​ម៉ោង ១១​និង​១១​នាទី​យប់ កូន​របស់​គាត់​ឈ្មោះ ម​.​ដ​ណ អាយុ​១៤​ឆ្នាំ ត្រូវ​បាន​ជនសង្ស័យ​ឈ្មោះ ណា ផា​ន់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់​នៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា បាន​និយាយ​លួងលោម​រួម​ភេទ​បាន​សម្រេច នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​យីហោ ” ថ្មដា​ចំការ​ធូ​រ៉េ​ន ” ស្ថិត​ក្នុងភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាល​វែង​។ បន្ទាប់​ពី​កើតហេតុ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់ ។

នគរបាល​ស្រុក​វាល​វែង​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្តាយ​ជន​រង​គ្រោះ សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត និង​កំណត់​សាវតា​ជាតិ​ជនសង្ស័យ ដើម្បី​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ