ទីបំផុត រក​ឃើញ​សាកសព​ក្មេង​ស្រី​ដែល​លោតទឹក​សម្លាប់​ខ្លួន​នៅ​ស្ពាន​គី​ហ្សូ​ណា​ហើយ

0

កំពង់ចាម​៖ ក្មេង​ស្រី​ដែល​បាន​លោតទឹក​ពីលើ​ស្ពាន​គី​ហ្សូ​ណា ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ម្សិលមិញ គឺ​នៅ​ថ្ងៃ​ទី​១៥​ខែមីនា​ឆ្នាំ​២០២២​បាន​រក​ឃេ​ី​ញ​សាកសព​ហើយ​។​សូម​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព និង​សូម​ប្អូនស្រី​ទៅ​ឋាន​ទី​ស្ងប់​សុខ​។

សាកសព​ដែល​រក​ឃើញ​គឺជា​សិស្សសាលា​ម្នាក់​ឈ្មោះ ជា វិ​ជ្ឆ​រ៉ា​ដែល​លោតទឹក​ធ្វ​អត្តឃាត​សម្លាប់​ខ្លួនឯង សាកសព​យុវតី​ម្នាក់​ឈ្មោះ​ជា​វិ​ជ្ជ​រ៉ា អាយុ​១៥​ឆ្នាំ រៀន​ថ្នាក់​ទី​១០ B នៃ​វិទ្យាល័យ​សម្តេចម៉ែ​ជុប និង​មាន​ទីលំនៅ​ក្នុងភូមិ​ជប់ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​បាន​សម្រេចចិត្ត​លោតទឹក​ធ្វើ​អត្តឃាត សម្លាប់​ខ្លួន ពីលើ​ស្ពាន​គី​ហ្សុ​ណា នៅ​ម៉ោង​ប្រមាណ​១១៖៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២២​ម្សិលមិញ ហើយ​សាច់ញាតិ​បានឃើញ​អណ្ដែត​នៅ​ជ្រាំង​ទន្លេ​ក្បែរ​ស្តូប​កម្ពុជា​វៀតណាម​ស្ថិត​ក្នុង​សង្កាត់​វាលវង់​ក្រុង​កំពង់ចាម​ហើយ​សមត្ត​កិច្ច​នគរបាល​បាន​នាំ​ក្រុម​គ្រូពេទ្យ​និង​ជំនាញ​បច្ចេកទេស​មក​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច​យ័​ឃើញ​ថា​ពិតជា​ស្លាប់​ដោយ​លោតទឹក​សម្លាប់​ខ្លួន​ពិតប្រាកដ​មែន​ក៍បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សូម​បញ្ជាក់​ផង​ដែរ​ថា​តាម​រយៈ​ប្រភព​មហាជន និង​សំបុត្រ​បណ្តាំ​ចុង​ក្រោយ​ដែល​បន្សល់​ទុក ក្មួយ​ស្រី​កើត​ជំងឺ​បាក់ទឹកចិត្ត​ក្នុង​ការ​សិក្សា ដោយ​ធ្លាប់តែ​ជា​សិស្ស​រៀន​ពូកែ តែ​ក្រោយមក​ដោយ​លទ្ធផល​ការ​សិក្សា​មិនល្អ​បាន​ធ្លាក់​ចុះ ហើយ​ត្រូវ​មិត្តភក្តិ​រួម​ថ្នាក់​ចំអក​បង្អាប់ ដែល​ប្អូនស្រី​ធ្វើ​អោយ​ឳ​ពុក​ម្តាយ​ខកបំណង ពិសេស​សូ​ម្បី​តែ​គ្រូបង្រៀន​ក៏​ស្តីបន្ទោស​បន្ថែម​ទៀត​បង្ក​អោយ​យុវតី​គិត​ខ្លី​ក៍​សំរេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន​តែ​ម្ដង៕

May be an image of 8 people, people standing and outdoorsNo photo description available.

ប្រភព៖ ភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តកំពង់ចាម​ AKP