Aston Villa ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ AC Milan ដែលជាគោលដៅរបស់ Barcelona គឺកីឡាករ Franck Kessie ។
កីឡាករសញ្ជាតិកូតឌីវ័ររូបនេះកំពុងស្ថិតក្នុងខែចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅក្លឹបអ៊ីតាលី ហើយមិនទាន់សម្រេចចិត្តលើអនាគតរបស់គាត់នៅឡើយទេ។ យោងតាមអ្នកសារព័ត៌មាន Fabrizio Ronano បាននិយាយថា៖ ទោះបីជាក្លឹបកាតាឡានគឺនៅជិតបំផុតក្នុងការចុះហត្ថលេខាលើ Kessie ក៏ដោយក៏ Aston Villa មានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការក្នុងការប្រជែងយកខ្សែបម្រើរូបនេះផងដែរ។
Ronano បានបន្តថា៖ «ក្នុងរយៈពេល ៤៨ ម៉ោងចុងក្រោយ Barcelona បានបញ្ជាក់ទៅកាន់មនុស្សជិតស្និទ្ធរបស់ Franck Kessie ថាបំណងរបស់ពួកគេគឺផ្តល់ជូនកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយនឹងប្រាក់បៀវត្សរ៍ ៦,៥ លានអឺរ៉ូ។ គាត់ពិតជាត្រូវបានល្បួងដោយឱកាសនេះ។ Aston Villa បានធ្វើសំណើរទៅកាន់ Kessie ហើយវាជាការពិតដែល Villa ពិតជាប្រឈមជាមួយការលំបាកលើប្រធានបទនេះ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ ពួកគេដឹងថាក្លឹបផ្សេងទៀតកំពុងប្រជែង ហើយ Barcelona កំពុងជំរុញខ្លាំងលើរឿងនេះ និងចង់ចុះហត្ថលេខាជាមួយ Kessie ដោយគ្មានតម្លៃផ្ទេរ។
ខ្សែបម្រើរូបនេះក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Liverpool, Tottenham និង Paris Saint-Germain ប៉ុន្តែ Barca នៅតែទទូចចង់ចុះហត្ថលេខាលើកីឡាករសញ្ជាតិកូតឌីវ័រក្នុងរដូវក្តៅនេះ។
បញ្ជាក់ផងដែរថា Kessie បានបង្ហាញខ្លួន ២០ ប្រកួតនៅ Serie A នៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់។ កីឡាករសញ្ជាតិកូតឌីវ័ររូបនេះបានចូលរួមជាមួយក្លឹប AC Milan ក្នុងឆ្នាំ ២០១៩ ហើយបានបង្ហាញខ្លួនចំនួន ១១៥ លើកសម្រាប់ក្លឹបចាប់តាំងពីពេលនោះមក៕