គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​រថយន្ត​! ដោះស្រាយ​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១២​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំណុច​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដោយ​រថយន្ត​ទំនើប​មួយ​គ្រឿង​បាន​បុក​ម៉ូតូ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្ក​ម៉ាក Range Rover ពណ៌​ស ពាក​ស្លាក​លេខ ភ្នំពេញ 2BD-3380 ចំណែក​ម៉ូតូ​វិញ​ម៉ាក Honda Dream ពាក​ស្លាក​លេខ ភ្នំពេញ 1IC-8952​។ ក្រោយ​កើតហេតុ​ភាគី​ទាំង ២​យល់ព្រម​ដោះស្រាយ​បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្ត​៕