ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១២:៤៥នាទីរំលងអាធ្រាត្រថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយចំនុចផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ រាជធានីភ្នំពេញ ក្រោយរថយន្តហាយឡែនឌឺបុកម៉ូតូ ហើយព្យាយាមបើករត់គេច។
តាមប្រភពពីពីកន្លែងកើតហេតុបានអោយដឹងថារថយន្តបង្កមានពាកស្លាកលេខភ្នំពេញ 2AO-7284 បានបុកម៉ូតូមួយគ្រឿងពាកស្លាកលេខ ភ្នំពេញ 1JD-5404 បណ្តាលអោយរបួសធ្ងន់ ២នាក់ ហើយក៏បានព្យាយាមបើករត់គេច។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញ់នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វេីការយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕