ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​បង្ខាំង​មនុស្ស និង​ជំរិត​ទារប្រាក់ ៤៤,០០០​ដុល្លារ

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​០០:៣០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រួម​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ដឹកនាំ​ផ្ទាល់​ពី​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើការ​ឆែកឆេរ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​សណ្ឋាគារ​ខា​ឡឺ (Ka Le Hotel) ហៅ Color Creative Hotel ផ្លូវ​សុធារស កែង​ផ្លូវ​លេខ​៣១២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ដើម្បី​ជំរិត​ទារប្រាក់ ចំនួន ៤៤,០០០​ដុល្លារ​អា​មេ​រិ​ក ប្រព្រឹត្ត​នៅ​ចំណុច​សណ្ឋាគារ ខា​ឡឺ (Ka Le Hotel) ហៅ Color Creative Hotel ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២២​។

ជន​រង​គ្រោះ​ឈ្មោះ ZHANG YANGFENG ភេទ​ប្រុស ជនជាតិ ចិន ស្នាក់​នៅ​បន្ទប់​៤១៤ សណ្ឋាគារ XI THANG ផ្លូវ​បារាំង សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មុខរបរ ជំនួយការ​ថៅកែ​។ ជនសង្ស័យ​ឈ្មោះ GAN HUA FENG ភេទ ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ ចិន មុខរបរ បុគ្គលិក​ស​ណ្ឋា​រ​គារ ស្នាក់​នៅ​សណ្ឋាគារ ខា​ឡឺ​(Ka Le Hotel) ហៅ Color Creative Hotel​។

វត្ថុ​តាង​ចាប់​យក​៖ ម្សៅ​ម៉ដ្ឋ ពណ៌​ស ចំនួន​០១​កញ្ចប់​តូច​, ជញ្ជីង​សម្រាប់​ថ្លឺ​ង​គ្រឿងញៀន ចំនួន ០១, ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន (​ក្តារ​ឈើ​) ចំនួន​០២, ទុយោ​ជ័រ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​, ដុំ​កា​ម៉េ​រ៉ា​សុវត្ថិភាព​ម៉ាក @JHUA ពណ៌ ខ្មៅ ចំនួន​០១​គ្រឿង​, ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​១២​ប្រូ​ម៉េ​ក ពណ៌ ប្រផេះ ជា​របស់​ជនសង្ស័យ​, ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ចំនួន ០៤ គ្រឿង ម៉ាក​អាយ​ហ្វូ​ន ពណ៌​ប្រផេះ បែក​កញ្ចក់​ខាង​មុខ និង​បែក​តួ​ខាងក្រោយ​ចំនួន​០១​គ្រឿង ,​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន ពណ៌ ប្រផេះ បែក​កញ្ចក់​ខាង​ល​មុខ​ចំនួន​០១​គ្រឿង​, ទូរស័ព្ទ​ដៃ​ម៉ា​កវី​វ៉ូ ពណ៌ ខៀវ ចំនួន​០១​គ្រឿង​, ទូរស័ព្ទ​ដៃ​ម៉ាក សាំ​សុង ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង ។

សម្ភារៈ​បាត់បង​៖ ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ចំនួន​០៤​គ្រឿង ម៉ាក អាយ​ហ្វូ​ន ចំនួន​០២​គ្រឿង​, ទូរស័ព្ទ​ដៃ​ម៉ា​កវី​វ៉ូ ចំនួន​០១​គ្រឿង​, ទូរស័ព្ទ​ដៃ​ម៉ាក សាំ​សុង ចំនួន​០១​គ្រឿង​, ប្រាក់​ចំនួន ៤៤,០០០​ដុល្លារ​អា​មេ​រិ​ក​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​និ​តិ​វិធី​។ ចំណែក​បក្ខពួក​ផ្សេង​ទៀត​កំ​ម្លាំ​ង​ជំនាញ​កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ