អាជ្ញាធរ ចុះ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ នៅ​តាម​ទីតាំង​សំខាន់​ៗ​នៅ​ក្នុង​ក្រុងព្រះសីហនុ

0

ព្រះ​សីហ​នុ ៖ នៅ​យប់​ថ្ងៃ​សៅរ៍ ៣​រោច ខែមាឃ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឲ្យ លោក​វរសេនីយ៍ទោ ឌិន លី​ក្រូ ស្នងការ​រង​ទទួល​ផែនការ​ងារ គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​អគ្គី​ភ័យ បានដឹង​នាំ​កម្លាំង​កា​រិ​យា​ក​ល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​ជាតិពុល សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក កម្លាំង​នគរបាល​ការពារ​អន្តរាគមន៍ និង​កម្លាំង​អធិការ​ក្រុងព្រះសីហនុ បាន​ធ្វើការ​ចុះ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ នៅ​តាម​ទីតាំង​សំខាន់​ៗ​នៅ​ក្នុង​ក្រុងព្រះសីហនុ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ