មក​ស្គាល់​មុខ​អ្នកជំនាញ​តេ​ឆបោក​តាម​ទូរស័ព្ទ ដែល​អះអាង​ថា​ខ្លួន​ជា​បុគ្គលិក​ធនាគារ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​១៦:៥០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្ទះសំណាក់​ឌី​មនោ​រម្យ ផ្លូវ​លេខ​៣៧១ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ឆបោក​តាម​ទូរស័ព្ទ (​អះអាង​តាម​ទូរស័ព្ទ​ប្រាប់​ជន​រង​គ្រោះ​ថា​ខ្លួន​ជា​បុគ្គលិក​ធនាគារ​អេ​ស៊ី​លី​ដា រួច​ណែនាំ​ឲ្យ​ជន​រង​គ្រោះ​បំពេញ​ល​ក្ខ័​ណ​តាម​ការ​ណែនាំ​របស់​ខ្លួន ហើយ​ដក​យក​ប្រាក់ ចំនួន​៧,២០០​ដុល្លារ​អា​មេ​រិ​ក ពី​ក្នុង​គណនី​ធនាគារ​អេ​ស៊ី​លី​ដា​របស់​ជន​រង​គ្រោះ​) ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២១​។

ជន​រង​គ្រោះ​ជនជាតិ ខ្មែរ ស្នាក់​នៅផ្ទះ​លេខ​៧​អឺ​០+៩​អឺ​០ ផ្លូវ​លេខ​១៣៦ ភូមិ​២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ នាយក​សាលា​ឯកជន ។ ជនសង្ស័យ​ឈ្មោះ យ​ត ដា​ណែ​ត ហៅ ង៉ែត ភេទ ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​ផ្លូវ​បេតុង ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ វត្ថុ​តាំង​ចាប់​យក​៖ ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​សុង​អា​១០​អេស ពណ៌​ខ្មៅ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​និ​តិ​វិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ