ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថាចំពោះប្រជាពលរដ្ឋដែលបានធ្វេីតេស្តរហ័សរកកូវីដ-១៩ និងមានលទ្ធផលតេស្តវិជ្ជមាន សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះទៅអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ឫបញ្ជូនទៅមណ្ឌលសុខភាព៕
