ចាប់ខ្លួន​ពូ​ថ្លៃ ក្រោយ​រំលោភ​ក្មួយ​អាយុ ១១​ឆ្នាំ បាន​សម្រេច

0

សៀមរាប​៖ កាលពី​ម៉ោង​ប្រមាណ ៤:៥០​នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​ទៅ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​នៅ​ចំណុច​ក្នុង​បរិវេណ​ផ្ទះ​របស់ ជនសង្ស័យ ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​របស់​ម្តាយ​ក្មេង​គ្រោះ​ថា ពូ​សាច់ថ្លៃ ចាប់​ក្មួយ​ស្រី រំលោភ រហូត​បាន​សម្រេច ខណៈ​ពេល​ម្តាយ ក្មេង​រង​គ្រោះ និង​ប្រពន្ធ ចេញ​ទៅ​ធ្វើការ​បាត់ តាំងពី​ព្រឹក​។

បើ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ល​ក្រាម បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ​ថា ករណី​រឿង​ពូ​សាច់ថ្លៃ រំលោភ​ក្មួយ​ស្រី​នោះ ព្រោះ​ផ្ទះ​ជន​រង​គ្រោះ និង​ផ្ទះ​ជនសង្ស័យ នៅ​ជាប់​របង​នឹង​គ្នា ហើយ​ករណី​នេះ សមត្ថកិច្ច កំពុង​សួរនាំ​សិន​។ ចំណែក ម្តាយ​ក្មេង​ស្ត្រី​រង​គ្រោះ​ក៏​កំពុង​បញ្ជូន​កូនស្រី យក​ទៅ ពិនិត្យ​នៅ​មន្ទីរពេទ្យ​។ ក្នុង​នោះ​ម្តាយ​កុមារី​រង​គ្រោះ ជា​ស្ត្រី​មេម៉ាយ ទើប​លែងលះ​គ្នា បាន​ប្រាប់​ថា នាង​ខ្ញុំ​មានកូន ២​នាក់ ហើយ​កូនស្រី​ច្បង អាយុ ១១​ឆ្នាំ ត្រូវ​ពូ​សាច់ថ្លៃ ឈ្មោះ សម្បត្តិ ហៅ ចិន អាយុ ៣៦​ឆ្នាំ ចាប់រំលោភ ដែល​ជនសង្ស័យ ត្រូវជា​ប្អូនថ្លៃ​របស់​នាង​។

ក្នុង​នោះ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ បាន​បន្ត​ទៀត​ថា ប្អូនថ្លៃ​នេះ បាន​ប៉ុនប៉ង​ចាប់រំលោភ​កូនស្រី​របស់​គាត់ តាំងពី​អំឡុង​ឆ្នាំ​២០២១ ប៉ុន្តែ​មិន​បាន​សម្រេច​។ ទើប​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២២ នេះ ទើប​រំលោភ​បាន​សម្រេច ដោយសារ​នាង ចេញពី​ធ្វើ​វិញ កូនស្រី​បាន​ប្រាប់​ថា ពូ​ចាប់រំលោភ ហើយ​ជនសង្ស័យ គម្រាម មិន​ឱ្យ ប្រាប់​នរណា​ទេ ដោយ ថា នឹង​សម្លាប់​ចោល​៕

ប្រភព៖ សហការី