បាត់ដំបង ៖ អនុវត្តយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ធ្វើការបង្ក្រាបករណីល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) ០១ករណី នៅចំណុចភូមិក្រឡាពាល ឃុំបាយដំរាំ ស្រុកបាណន់ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៦និង១០នាទី ។
សមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រព្រឹត្តិចំនួន ០៣នាក់ និងដកហូតវត្ថុតាងរួមមាន ៖ -មេអាប៉ោង ១គ្រាប់ -ចានសម្រាប់បាញ់អាប៉ោង ០១ -ប៉ាយលេខអាប៉ោង ០១ផ្ទាំង -សន្លឹកបៀរ ០១ហ៊ូ -ស្បែកជើង ០២សម្រាប់ -ម៉ូតូចំនួន ០២គ្រឿង (ម៉ូតូចាស់) ។
ករណីនេះ សមត្ថកិច្ចបានធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទទៀត រួចឲ្យក្រុមគ្រួសារផ្តិតមេដៃធានាយកទៅមូលដ្ឋានរៀងៗខ្លួនវិញ ៕