ចាប់រំលោភ​កូនស្រី​ចុង​អស់​រយៈពេល ២​ឆ្នាំ​ហើយ ទើបតែ​បែកធ្លាយ

0

បន្ទាយ​មាន​ជ័យ​៖ នគរបាល​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​បញ្ជូន​ជនសង្ស័យ​ជា​ឪពុកចុង ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​ចុង ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​១៨​ខែកុម្ភៈ ឆ្នាំ​២០២២ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ។

យោង​តាម​របាយការណ៍​របស់ លោក​វរសេនីយ៍ឯក សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ឲ្យ​ដឹង​ថា​៖​ជនសង្ស័យ​ជា​ឪពុកចុង​ឈ្មោះ ខាន់ សា​វុ​ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​សូ​ភី​ជើង ឃុំ​សូ​ភី ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែក​កូនស្រី​ឈ្មោះ សវ​ស​អ អាយុ​១៥​ឆ្នាំ នៅ​ភូមិ​សូ​ភី​ជើង ឃុំ​សូ​ភី ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ បាន​បន្ត​ថា​៖​នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ម្តាយ រួម​ទាំង​ជនសង្ស័យ កាលពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​នាំ​គ្នា​ទៅ​លេង​កូនប្រុស​ម្នាក់​ទៅ​ទៀត​ដែល​បួស​នៅ​វត្ត ភ្នំ​ដី ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ពេល​ត្រឡប់​មក​វិញ​ក៏​យប់​ងងឹត​ហើយ​នាំ​គ្នា​សុំ​ផ្ទះ​របស់​ឈ្មោះ ប៉ុ​ច ភេទ​ប្រុស​អាយុ​ប្រហែល ៤០​ឆ្នាំ នៅ​ភូមិ​គុត្ត​សត ឃុំ​គុត្ត​សត ស្រុក អូរ​ជ្រៅ ស្នាក់​នៅ​មួយ​យប់​។ នៅ​យប់​នោះ​ក្រោយ​ពី​ហូប​បាយ​ពេល​ល្ងាច​រួច ម្តាយ​ជន​រង​គ្រោះ​បាន​ចេញ​មក​អង្គុយ​លេង​ក្រៅ​ផ្ទះ នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី យប់​ថ្ងៃ​ដដែល ជា​ឱកាសល្អ ជនសង្ស័យ​បាន​ចូល​ទៅ​ចាប់​ក្មេង​ស្រី​រង​គ្រោះ​ក្នុង​បំណង​រំលោភ តែ​ក្មេង​រង​គ្រោះ​ស្រែក ពេល​នោះ​ម្តាយ​នាង​មក​ទាន់​ក៏​កើតរឿង​ប្រតាយប្រតប់​គ្នា ហើយ​ជនសង្ស័យ​ក៏​បាន​និយាយ​ប្រាប់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ដែល​ជា​ប្រពន្ធ​របស់​ខ្លួន​ថា​គេ​ស្រឡាញ់​កូនស្រី​ចុង​នេះ​មាន​រយៈពេល​០២​ឆ្នាំ ហើយ​និង​បាន​រួមរក្ស​ជា​ច្រើន​ដង​តាំងពី​ឆ្នាំ​២០១៩​មក​ម្លេះ ។ ពេល​លឺ​ដូច្នោះ ម្តាយ​ក្មេង​រង​គ្រោះ​ក៏​បាន​ដាក់​ពា​ក្ស​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បា​លើ​រដ្ឋបាល​ឃុំ​គុត្ត​សត និង​ឃាត់ខ្លួន​ជនសង្ស័យ​មក​សួរនាំ​។

លោក​វរសេនីយ៍ឯក សែ​ស វិបុល បាន​បញ្ជាក់​បន្ថែម​ថា​៖​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ស​ង្ស័​ឈ្មោះ ខាន់ សា​វុ​ធ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​កូនស្រី​ចុង​របស់​ខ្លួន​ពិតប្រាកដ​មែន​តាំងពី​ឆ្នាំ​២០១៩ ជា​ច្រើន​ដង បន្ទាប់​មក​ដោយ​ខ្លាច​នាង​និយាយ​រឿង​ខ្លួន​បាន​រំលោភ​ប្រាប់​ម្តាយ​ឬ​អ្នក​ជិតខាង​នោះ ខ្លួន​បាន​គម្រាម​ថាបើ​ហ៊ាន​និយាយ​ខ្លួន​និង​សម្លាប់​ចោល​ទាំងអស់ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​បំភ្លឺ​ថា ឪពុកចុង​របស់​នាង​បាន​ចាប់​នាង​រំលោភ​រយៈពេល​០២​ឆ្នាំ​ហើយ ពេល​ធ្វើ​សកម្មភាព​ម្តង​ៗ​តែងតែ គម្រាម​នាង​មិន​ឲ្យ​និយាយ​ប្រាប់​នរណា​ឬ​ម្តាយ​របស់​នាង​ឡើយ បើ​មិន​ដូច្នោះ​ទេ​គាត់​នឹង​សម្លាប់​ចោល​ទាំងអស់​គ្នា ។

លោក​វរសេនីយ៍ឯក ឡាយ គឹ​ម​លួ​ន នាយការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​បញ្ជាក់​បន្ថែម​ថា​៖ ដោយ​ផ្អែក​លើ​បណ្តឹង​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ការ​បំភ្លឺ​ពី​ក្មេង​រង​គ្រោះ និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ចាត់ការ​តាម​និ​តិ​វិធី​ហើយ​ដែរ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ