ព័ត៌មាន​បឋម​៖ អគ្គី​ភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​មួយ​កន្លែង នៅ​សង្កាត់​កា​កាប​ទី​១ (​មាន​វី​ដេ​អូ​)

0

ភ្នំពេញ​៖ ខណៈ​នេះ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ មួយ​កន្លែង ដែល​ស្ថិត​នៅ​សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង ១​និង​១០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​ជំនាញ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ​៕