សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ១ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង ១៨:០០ នាទីល្ងាច មានករណីអគ្គិភ័យឆាបឆេះរថយន្តទំនេីបចំនួន០១គ្រឿងម៉ាក Lexus RX 350L (ផ្នែកកំបូមុខម៉ាស៊ីន) ដែលស្ថិតនៅចំណុចផ្សារកណ្តាលខាងជេីងពេទ្យបង្អែកខេត្ត ក្នុងភូមិ មណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប ។
+ ម្ចាស់រថយន្តឈ្មោះ ឈុន ដារ៉ាត់ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅក្នុងបុរីឌឹព្រីមមៀភូមិ គ្រួស សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប ។
+ រងការខូចខាត: រថយន្តផ្នែកខាងមុខម៉ាស៊ីនទាំងស្រុង ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រេីប្រាស់រថយន្តអគ្គិភ័យចំនួន ០២គ្រឿង ។
+ រថយន្តអគ្គិភ័យរបស់ស្នងការនគរបាលខេត្តចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត គ្រប់គ្រងបានជាស្ថាពរនៅវេលាម៉ោង ១៨:២០ នាទីល្ងាច ថ្ងៃខែឆ្នាំដដែល ។
+ មូលហេតុ: បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី ។
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ