សាំង​ឡើងថ្លៃ​ហើយ​! នៅឡើយ​មាន​ដេប៉ូ​លក់​មិន​គ្រប់​លី​ត្រ​ទៀត

0

នា​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តតាកែវ ខេត្តសៀមរាប ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង បន្ត​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​ផលប្រយោជន៍​ជូន​អ្នក​ប្រើប្រាស់ និង​ទប់ស្កាត់​នូវ​ធុរជន​មិន​សុចរិត​ក្នុង​វិស័យ​ប្រេងឥន្ធនៈ​។ ដោយ​ក្នុង​នោះ​មន្ត្រី​ជំនាញ​បាន​ចាត់វិធានការ​លើ​ម្ចាស់​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៦​ទីតាំង ក្នុង​ចំណោម​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ១៨​ទីតាំង​ដែល​បាន​ត្រួតពិនិត្យ និង​ពិន័យ​អន្តរការណ៍​ទៅ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF