អាធំ​១ ស៊ី​អាតូច​២ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ ១៣៤-១៣៥

0

ព្រះ​សីហ​នុ​៖ ម៉ោង​២​កន្លះ​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចន្លោះ​គីឡូ​ម៉ែ​ត ១៣៤-១៣៥ ស្ថិត​ក្នុងភូមិ បឹង​ត្រាច ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ មាន គ្រោះថ្នាក់​ចរាចរណ៍​បុក​ប៉ះ​គ្នា​រវាង​រថយន្ត​ធន់​ធ្ងន់​១​គ្រឿង និង​រថយន្ត​ធន់​តូច​២​គ្រឿង ទិស​ដៅ​ផ្ទុយ​គ្នា ប៉ុន្តែ​ហេតុការណ៍​នេះ​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។ ករណី​នេះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​អន្តរាគមន៍ សម្រួល​ចរាចរណ៍ ដោយ​បើកផ្លូវ​ម្ខាង​ដំណើរការ​និង ម្ខាង​ទៀត​បិទ​ផ្អាក​បណ្តោះអាសន្ន រហូត​ដល់​ដោះស្រាយ​យក​រថយន្ត​ដែល​បុក​ប៉ះ​គ្នា​ចេញពី​ផ្លូវ​រួចរាល់ និង​បន្ត​ដោះស្រាយ​រក​ខុស​ត្រូវ​តាម​និ​តិ​វិធី​៕

ប្រភព៖ Huy Bunleng News