Ralf Rangnick បែរជា​និយាយ​បែប​នេះ​ទៅ​កាន់ Harry Maguire

0

Harry Maguire បាន​ជួប​បញ្ហា​នៅ Manchester United ប៉ុន្តែ Ralf Rangnick ជឿ​ថា​វា​គ្រាន់តែ​ជា​ដំណាក់កាល​មួយ​ប៉ុណ្ណោះ​។ អ្នកចាត់ការ​បណ្ដោះអាសន្ន​របស់​បិសាច​ក្រហម បាន​បន្ថែម​ថា ប្រព័ន្ធ​នេះ​គឺ​ថ្មី​សម្រាប់​ខ្សែការពារ ខណៈ​ដែល​គាត់​ធ្លាប់​លេង​ខ្សែការពារ​បី​នាក់ ជាមួយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​។

Rangnick បាន​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​មុន​ពេល​ការ​ប្រកួត​របស់​ពួក​គេ​ជាមួយ Brighton and Hove Albion នៅ​យប់​នេះ​ថា​៖ «​ខ្ញុំ​គិត​ថា​បន្ទាប់​ពី​គាត់​ត្រលប់​មក​វិញ​បន្ទាប់​ពីរ​បួស គាត់​ធ្វើ​បាន​ល្អ​ណាស់ គាត់​មាន​ទម្រង់​លេង​ល្អ​ណាស់​ជាមួយ West Ham​។ គាត់ គឺជា​ប្រធាន​ក្រុម​របស់​យើង ហើយ​ខ្ញុំ​មិនឃើញ​ហេតុផល​ណាមួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​នោះ​ទេ​»​។

Rangnick បន្ថែម​ថា​៖ «​នេះ​ជា​អ្វី​ដែល​ថ្មី​សម្រាប់​គាត់ ហើយ​វា​នឹង​ត្រូវ​ចំណាយពេល​មួយ​រយៈ​សម្រាប់​គាត់ ដើម្បី​ស៊ាំ​នឹង​រឿង​នោះ ហើយ​សម្រប​តាម​»៕