នៅថ្ងៃទី១៣ និងថ្ងៃទី១៤ ខែកុម្ភៈ មន្ត្រី ក.ប.ប. ប្រចាំនៅខេត្តខាងលើ បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈសរុបចំនួន ១៩ទីតាំង ស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទនិងក្រុងសំរោង ស្រុកស្វាយជ្រំ ស្រុកត្រាំកក់ ដោយបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៦ ប្រកបអាជីវកម្មមិនស្មោះត្រង់ចំពោះអ្នកប្រើប្រាស់ ដូចនេះមន្ត្រីជំនាញបានចាត់វិធានការពិន័យអន្តរការណ៍ និងតម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវចំពោះមន្ត្រីមានសមត្ថកិច្ច៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF