ក្មេង​ស្រី ២​នាក់ ត្រូវ​អ៊ុំ​សាច់ថ្លៃ​ចាប់រំលោភ​បាន​សម្រេច

0

កោះកុង​៖ នៅ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី ២​នាក់ ដែល​ជា​ក្មួយ​របស់​ខ្លួន នៅ​ចំណុច​ភូមិ​កោះអណ្ដែត ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង ខេត្តកោះកុង​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ជនសង្ស័យ​មានឈ្មោះ ស៊ិ​ន ធឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​កោះ​អ​ណ្ដែ​ត្ដែ​ត ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង ខេត្តកោះកុង​។ ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ ម្នាក់​អាយុ ១៣​ឆ្នាំ និង​ម្នាក់​ទៀត​អាយុ ១២​ឆ្នាំ​។

ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើការ​រៀបចំ​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕