ភ្នំពេញ៖ នៅវេលាម៉ោង១៣:៣០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចផ្ទះលក់គ្រឿងសមុទ្រមួយកន្លែង ស្ថិតនៅផ្លូវ លំ ក្រុមទី៧ ភូមិ ថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មានករណីក្មេងលេងភ្លើងបណ្តាលមានឆាបឆេះឡាំងស្នោ ដែលសេសសល់ពីការដាក់គ្រឿងសមុទ្រ ប៉ុន្តែដោយមានការចុះអន្ដរាគមន៍ផ្ទាល់ពីសំណាក់លោកស្រី សឹង មុំ ចៅសង្កាត់ស្ទឹងមានជ័យទី១ ព្រមទាំងកម្លាំង សង្កាត់ ភូមិ កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារ ជួយពន្លត់ទាន់ពេលវេលាមិនឲ្យបង្កជាអគ្គិភ័យធំដុំនោះទេ ៕