ភ្នំពេញ៖ នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១១.៥០នាទី ក្រុមល្បាត របស់បុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម ខណ្ឌមានជ័យ បានឃើញបុរសម្នាក់បានគេងតាមចិញ្ចើមផ្លូវ (មូលហេតុស្រវឹងសា ) នៅចំណុចភូមិទួលរកា3 សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយក៏បានសួរនាំនិង ខលទៅប្រពន្ធ ទើបដឹងថាផ្ទះនៅតាខ្មៅ ប៉ុន្តែដោយសារប្រពន្ធកូនខ្ចីមកទទួលមិនបាន ក៍ក្រុមល្បាតបានហៅកង់បីដាក់ទាំងមនុស្ស និងម៉ូតូ និងជូនដល់ផ្ទះដោយសុវត្តិភាព ៕
ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម