ចាប់​បាន​ទាំង​អ្នកលក់ និង​អ្នកទិញ​តែ​ម្តង​លើក​នេះ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​១៨:០០​នាទី កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ព្រែក​លៀប បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្លូវលំ ក្រុម​៦ ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ បាន​ឃាត់ខ្លួន​អ្នក​ជួញដូរ​ថ្នាំ​ញៀន​៤​នាក់ និង អ្នក​ប្រើប្រាស់​ចំនួន ៧​នាក់​។ វត្ថុ​តាំង​ដកហូត​៖ ថ្នាំ​ញៀន ចំនួន ៣៤​កញ្ចប់​តូច។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ