ឡាន​ដឹក​ទំនិញ​ជ្រុល​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាជន

0

ព្រះ​សីហ​នុ​៖ រថយន្ត​ធំ​មួយ​គ្រឿង​ជ្រុល​ចង្កូត​បុក​ចូល​ផ្ទះ​ពលរដ្ឋ​ពេល​កំពុង​បើកបរ​តាម​ផ្លូវ​សម្តេច​សង្ឃ​ទេព​វង្ស​ចន្លោះ​គីឡូ​ម៉ែ​ត ២៤ -២៥(​វាល​រេញ​- ស្ទឹង​ហាវ​) ក្នុង ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ វេលា​ម៉ោង​ជិត​៣​រសៀលថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ ។ សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា រថយន្ត​នេះ​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ក្បាល​រថយន្ត​ពាក់​ស្លាក​លេខ ព្រៃវែង ៣A ១៨៧២ និង​រុ​ឺ​ម៉ក​សណ្តោង​ស្លាក​លេខ កំពង់ស្ពឺ​៤A ០៥៨៥ អ្នកបើកបរ​ឈ្មោះ​ថេ​ង ធា​រ៉ា ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ព្រះ​អង្គ ឃុំ​ព្រែក​បាក់ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ពេល​កំពុង​បើកបរ​បាន​ជ្រុល​ចង្កូត ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង បណ្តាល​ឲ្យ​ម្ចាស់ផ្ទះ រង​គ្រោះ​ឈ្មោះ​សេង ឌឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រង​របួស ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ និង​ខូចខាត​សម្ភារៈ​ក្នុងផ្ទះ​មួ​ុ​យ​ចំនួន​ទៀត​។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ត និង​អ្នកបើកបរ សមត្ថកិច្ច​បាន​ចាត់ចែង​តាម​និ​តិ​វិធី៕

ប្រភព៖ Huy Bunleng News