ចាប់​បាន​ទាំង​ប្រហិត​ចម្រុះ និង​សាច់​ជ្រូក​ចង្កា​ត់​ខូចគុណភាព សរុប​ចំនួន ១០០០​គីឡូ

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ តាម​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែល​មាន​លោក​វរសេនីយ៍ឯក យី យក់​សាន ជា​នាយការិយាល័យ ដឹកនាំ​កម្លាំង​ចូលរួម​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង ឃាត់​រថយន្ត​មួយ​គ្រឿង​ម៉ាក់​កា​មា​រី Camary កាត់​ទ្រុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ សៀមរាប 2A-0832 ដែល​សមត្ថកិច្ច​មាន​តម្រុយ​ថា​កំពុង​ដឹក​ទំនិញ​ខូចគុណភាព​។

ពេល​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យ​នេះ ម្ចាស់​រថយន្ត​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់​ពី​ទីនោះ​តែ​ម្តង ហើយ​ពេល​សមត្ថកិច្ច​ពិនិត្យ​ក្នុង​រថយន្ត​ឃើញ​មាន​៖ ប្រហិត​ចម្រុះ​ចំនួន ៨០០​គីឡូក្រាម និង​សាច់​ជ្រូក​ចង្កាក់​ចំនួន ២០០​គីឡូក្រាម ដែល​ទំនិញ​ខាងលើ​នេះ​លួចលាក់​នាំ​ចូល​ពី​ប្រទេស​ថៃ ហើយ​មិន​មានការ​វេច​ខ្ចប់ និង រក្សា​ទុក​ស្រប​តាម​លក្ខណៈ បច្ចេកទេស​ត្រឹមត្រូវ​នោះ​ទេ​។

បច្ចុប្បន្ន​ទំនិញ​ខាងលើ​សមត្ថកិច្ច​នគរបាល សហការ​ជាមួយ​ផ្នែក​ជំនាញ​ពេទ្យសត្វ​ដុត​បំផ្លាញ​ចោល​នៅ​មូលដ្ឋាន​នោះ​ហើយ រីឯ​រថយន្ត​បាន​យក​មក​រក្សា​ទុក​នៅ​កន្លែង​សមត្ថកិច្ច​ដើម្បី​ស្រាវជ្រាវ​បន្ត​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ