រថយន្ត​ទំនើប ២​គ្រឿង​បុក​គ្នា​ពេញទំហឹង​នៅ​ផ្លូវបំបែក​ជា​បួន

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១១​យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំណុច​តាម​បណ្ដោយ​ផ្លូវ​២៧៨ កែង​ផ្លូវ​១៥៧ ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដោយ​រថយន្ដ​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​រួច​ខ្ទាត​ទៅ​បុក​រថយន្ដ​មួយ​គ្រឿង​ទៀត​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​ទាំង ៣ រួម​មាន​៖ ម៉ាក​ស៊ី​ដែល ពាក​ស្លាក​លេខ ភ្នំពេញ 2BB-9966, រថយន្ត​ម៉ាក KIA ពាក​ស្លាក​លេខ ភ្នំពេញ 2BG-1839 និង​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ត្រូវ​បាន​ស្គាល់​ស្លាក​លេខ​។ ក្រោយ​ពេល​កេ​ី​ត​ហេតុ​ភាគី​ទាំង​៣​ធ្វេ​ី​ការ​ដោះស្រាយ​គ្នា​បញ្ចប់រឿង​នៅ​កន្លែង​កេ​ី​ត​ហេតុ​៕