បុរស​ម្នាក់​ស្លាប់​ភ្លាម​ៗ​លើ​ចុង​ត្នោត ព្រោះតែ​មូលហេតុ​នេះ

0

កណ្តាល ៖ ហេតុការណ៍​នេះ​បាន​កើតឡើង វេលា​ម៉ោង ៧:៣០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​ក្នុង​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្តកណ្តាល ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ជន​រង​គ្រោះ​ឈ្មោះ អាន វណ្ណៈ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ ឡើងត្នោត ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

លោក​វរសេនីយឯក យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖ យោង​តាម​ការ​បំភ្លឺ​របស់​គ្រូ​គរុ​សិស្ស​ដែល​រៀន​សាលា​គរុកោសល្យ​ភូមិភាគ​ខេត្តកណ្តាល នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង ៧ និង ៣០​នាទី​ព្រឹក បានឃើញ​ជន​រង​គ្រោះ​មក​ឡើងត្នោត​នៅ​សាលា​គរុកោសល្យ​ជា​ប្រចាំ ប្រហែល​កន្លះ​ម៉ោង​មក ក៏​ឃើញ​ធ្លាក់​ធៀប​គាប​ទឹកត្នោត ចុះ​ក្រោម ហើយ​មើល​លើ​ឃើញ​ជន​រង​គ្រោះ ដេក​នៅ​លើ​ដើម​ត្នោត ដោយ​មានការ​សង្ស័យ​ក៏​បាន​ស្រែ​ហៅ​តែ​ជន​រង​គ្រោះ​មិន​ឆ្លើយ​តប ក៏​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​មើល ហើយ​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ខាង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​មក​ដល់ ក៏​បាន​ឡើង​ទៅ​លើ​ដើម​ត្នោត យក​ខ្សែ​ចង​យោង​ជន​រង​គ្រោះ​ចុះ​ក្រោម បន្ទាប់​មក​ក៏​នាំ​គ្នា​ជួយ​សង្គ្រោះ​រឹត​ទ្រូង និង​ធ្វើ​ចលនា​បេះដូង ហើយ​បាន​ទាក់ទង​ទៅ​ឡានពេទ្យ ពេល​មក​ដល់​ប្រាប់​ថា ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ បន្ទាប់​មក​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ ហើយ​ប្រគល់​សាកសព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ ឡៃលី ប៉ោយប៉ែត-Laily Poipet