Mane បង្ហាញ​ពី​អ្វី​ដែល​គាត់​បាន​ប្រាប់ Salah បន្ទាប់​ពី​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ AFCON (មានវីដេអូ)

0

Sadio Mane បាន​បង្ហាញ​នូវ​អ្វី​ដែល​គាត់​បាន​ប្រាប់​មិត្ត​រួម​ក្រុម Liverpool កីឡាករ Mohamed Salah បន្ទាប់​ពី​សេ​ណេ​ហ្គា​ល់​បាន​យកឈ្នះ​អេ​ហ្ស៊ី​ប​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ AFCON កាលពី​ថ្ងៃអាទិត្យ​។

ថ្លែង​ទៅ​កាន់ beIN SPORTS ប្រធាន​ក្រុម​សេ​ណេ​ហ្គា​ល់​បាន​បង្ហើប​ថា​៖ «​ខ្ញុំ​បាន​ប្រាប់​គាត់​ថា គាត់​នៅ​តែ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​វា​ពិតជា​រីករាយ​ក្នុង​ការ​លេង​ឱ្យ​ក្លឹ​ប​តែ​មួយ​។ ខ្ញុំ​គោរព​គាត់​ខ្លាំង​ណាស់ ហើយ​គាត់​បាន​លះបង់​គ្រប់យ៉ាង​សម្រាប់​ប្រទេស​របស់​គាត់​»​។

Mane បាន​បន្ថែម​៖ «​ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា គាត់​នៅ​មានរឿង​ជា​ច្រើន​ដែល​ត្រូវ​ឈ្នះ រួម​ទាំង​ពានរង្វាន់ Africa Cup of Nations ឆ្នាំ ២០២៣​។ ពួក​គេ​មាន​ក្រុម​ក្មេង​ៗ ដូច្នេះ​ប្រហែលជា​ពួក​គេ​នឹង​ឈ្នះ​វា​នៅ​ថ្ងៃ​ណាមួយ​»៕

សូមទស្សនាវីដេអូខាងក្រោម៖