ចាប់​បាន​ក្រុម​ជនអនាថា ដែល​តែងតែ​ធ្វើ​សកម្មភាព​វាយ​យក​ទូរស័ព្ទ និង​ទ្រព្យសម្បត្តិ

0

ភ្នំពេញ​៖ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ករណី​ក្រុម​ជនអនាថា វាយ​យក​ទូរស័ព្ទ​ដៃ និង​ទ្រព្យសម្បត្តិ​ពី​ជន​រង​គ្រោះ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​ហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​ព័ត៌មាន​ឲ្យ​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ជា​បន្តបន្ទាប់ នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​១៦:០០​នាទី​។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សាកសួរ​ចម្លើយ ដើម្បី​ស្វែងរក​បក្សពួក​ដែល​បង្ក​៕