កំពង់ឆ្នាំង ៖ នៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងជំនាញរបស់អធិការនគរបាលស្រុកទឹកផុស បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុន ផាន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ពីបទប៉ុនប៉ងរំលោភ ប្រព្រឹត្តនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៤និង៣០នាទី ព្រឹក ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងខាងលើ ជនសង្ស័យបានឡើងនៅលើផ្ទះរបស់ឈ្មោះ អ.ល អាយុ៥១ឆ្នាំ ស្ថិតក្នុងភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ហើយបានចាប់ឈ្មោះ អ.ល រំលោភ ។ ពេលនោះឈ្មោះ អ.ល បានរើបំរះ ប្រតាយប្រតប់គ្នានឹងស្រែកខ្លាំងៗ ហើយឈ្មោះ អៀង តុប បានឮ ក៏ទៅជួយ ទើបជនសង្ស័យបានបញ្ឈប់សកម្មភាព។
ក្រោយពីបានទទួលពាក្យបណ្តឹង កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ យកមកអធិការដ្ឋាននគរបាលស្រុកទឹកផុស កសាងសំណុំរឿងតាមនីតិវិធី ៕