តាមរយៈប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពនៅតាមបណ្តាស្ថានីយ/ដេប៉ូប្រេងឥន្ធនៈស្ថិតក្នុងស្រុកបន្ទាយអំពិល ក្រុងសំរោង និងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកស្វាយទាប និងក្រុងបាវិត ខេត្តស្វាយរៀង ស្រុកព្រះស្តេច និងស្រុកបាភ្នំ ខេត្តព្រៃវែង និងភូមិសាស្ត្ររាជធានីភ្នំពេញ មន្ត្រីស៊ើបអង្កេត នៃសាខា ក.ប.ប. ខាងលើ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន១០ បន្ថែមទៀត ក្នុងចំណោមស្ថានីយ/ដេប៉ូប្រេងដែលបានត្រួតពិនិត្យចំនួន២៦។
ចំពោះម្ចាស់ដេប៉ូដែលប្រព្រឹត្តល្មើស ត្រូវបានមន្ត្រីជំនាញចាត់វិធានការពិន័យអន្តរការណ៍នៅនឹងកន្លែង និងបានតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ចប់ការរកស៊ីកេងប្រវ័ញ្ចផងដែរ៕