ចាប់ខ្លួន​និពន្ធ​នាយករង​សា​ព័ត៌មាន​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ

0

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​០៩ និង​៤០​នាទី សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន​ជនសង្ស័យ ០២​នាក់ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាច់​សោ​រក​ម៉ូតូ​) ស្ថិត​ត្រង់​ចំណុច​សំណង់ផ្ទះ​ល្វែង ខាង​មុខ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ ស្ថិត​នៅ​ភូមិ ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា ៖ ជន​រង​គ្រោះ​ឈ្មោះ ភិន រ៉ា​ឌី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាងភ្លើង ទីលំនៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យ​០២​នាក់ ១-​ឈ្មោះ រុន សុវណ្ណ​ឌី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និពន្ធ​នាយករង​សា​ព័ត៌មាន សម្លេង​ប្រជាជន ស្នាក់​នៅផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​កន្ទោក សង្កាត់​ក​ន្ទោ​ល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ២-​ឈ្មោះ ចំរើន សុផល ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ព្រែក​សំរោង សង្កាត់​រកា​ខ្ពស់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

វត្ថុ​តាង​ដកហូត​រួម​មាន ៖
១-​ម៉ូតូ​ម៉ាក​ហុងដា BEAT ពណ៌​ក្រហម ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​1IJ-7340 មាន​លេខ​តួ​9036891 និង​លេខ​ម៉ាស៊ីន 9037400 ចំនួន​០១​គ្រឿង
២-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០២២ ពាក់​ផ្លា​ក​លេខ​ព្រៃវែង 1V-5427 មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​6120710 ចំនួន​០១​គ្រឿង
៣-​តួ​ណឺ​វី​ស​ដង​លឿង​ចំនួន​០១
៤-​ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​គា​ចុច​ពិល ចំនួន​០២​គ្រឿង (​ពណ៌​កាប់​ស្ទាំង​ចំនួន​០១​គ្រឿង​,​ពណ៌​ផ្កាឈូក​ចំនួន​០១​គ្រឿង​)
៥-​ប័ណ្ណសម្គាល់ខ្លួន​សារព័ត៌មាន សម្លេង​ប្រជាជន របស់​ឈ្មោះ រុន សុវណ្ណ​ឌី​ចំនួន​០២​សន្លឹក
៦-​ប័ណ្ណ​សម្គាល់​យានយន្ត​ថតចម្លង​របស់​ឈ្មោះ ហែម សុ​ផាត ចំនួន​០១​សន្លឹក
៧-​នាមប័ណ្ណ​សារព័ត៌មាន សម្លេង​ប្រជាជន របស់​ឈ្មោះ រុន សុវណ្ណ​ឌី ចំនួន​០៤​សន្លឹក
៨-​កាត​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក្រសួងការពារជាតិ​ចំនួន​០១
៩-​កូនសោរ​ម៉ូតូ​ចំនួន​០១
១០-​កូនសោរ​រថយន្ត​ចំនួន​០១ ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕