Range Rover បុក​កង់​បី​មួយ​ទំហឹង​ហើយ បន្ត​បុក​បង្គោល​ភ្លើង​បាក​មួយទៀត

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១:៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​កើតឡើង​នៅ​ចំណុច​បណ្ដោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ រវាង​រថយន្ត Range Rover ជាមួយនឹង​ម៉ូតូ​កង់​បី​មួយ​គ្រឿង ហើយ​បន្ត​ទៅ​បុក​នឹង​បង្គោល​ភ្លើង​មួយ​ដើម​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត Range Rover ខាងលើ​ពាក​ស្លាក​លេខ​ភ្នំពេញ 2BA-9110 ដោយឡែក​ម៉ូតូ​កង់​បី​មិន​ត្រូវ​បាន​ស្គាល់​នោះ​ទេ​។​ក្រោយ​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ់​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វេ​ី​ការ​យក​រថយន្ត​និង​ម៉ូតូ​កង់​បី​ទៅ​រក្សា​ទុក​ដេ​ី​ម្បី​រង​ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕