រថយន្ត​ទំនើប​បុក​គូទ​គេ​ពីក្រោយ ហើយ​រុញ​ទៅ​បុក​ទ្វា​ឃ្លាំង និង​រថយន្ត ២​គ្រឿង​ទៀត

0

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១១:៣០​នាទី​យប់ ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ករណី​រថយន្ត​ទំនើប​ម៉ាក Bentley មួយ​គ្រឿង​បេ​ី​ក​បុក​ពីក្រោយ​រថយន្ដ​ម៉ាក​ហា​យ​ព្រី​ត​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ​រួច​បន្ដ​ទៅ​បុក​ទ្វា​ឃ្លាំង​មួយ​កន្លែង​បណ្ដាល​ឲ្យ​ផ្លោង​ទៅ​ប៉ះ​រថយន្ដ​ពីរ​គ្រឿង​បន្ថែម​ទៀត ហេតុការណ៍​នេះ​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​បង្កហេតុ​ខាងលើ​ម៉ាក Bentley ខាងលើ​ពាក​ស្លាក​លេខ ភ្នំពេញ 2AZ-2555​។ ក្រោយ​ពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេ​ី​ការ​វាស់វែង​និង​យក​រថយន្ត​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​តាម​ពេល​ក្រោយ​៕