ឃាត់ខ្លួន​ជនសង្ស័យ ៥​នាក់​!! ក្រោយ​ធ្វើ​សកម្មភាព​កាប់ ២​ករណី​ផ្សេង​គ្នា

0

ស្ទឹងត្រែង៖ នៅ​ម៉ោង​០៨:៣០​នាទី ថ្ងៃ​ទី​០៦ ខែកុម្ភ​: ឆ្នាំ​២០២២​ចំណុច​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ស្ទឹង​ត្រែង ដឹកនាំ​ដោយ​លោក​នៅ យូ​ណា​រិ​ទ្ធ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ចុះ​បង្ក្រាប​ករណី​ខាងលើ ចាប់ខ្លួន​ជនសង្ស័យ​០៥​នាក់​(​នៅ​ថ្ងៃ​ទី​៥ ខែកុម្ភ​: ឆ្នាំ​២០២២​ចាប់ខ្លួន​២​នាក់​ម៉ូតូ​២​គ្រឿង – ថ្ងៃ​ទី​៦ ខែកុម្ភ​:​ឆ្នាំ​២០២២ ចាប់ខ្លួន​៣​នាក់ និង​ធ្វើការ​ឆែកឆេរ​លំនៅ​ឋាន​មួយ​កន្លែង ចាប់​យក​វត្ថុ​តាង​រួម​មាន​÷​ដាវ​៣; កាំបិត​តាំង​តោ​៣; ដំបង​ឫស្សី​១; សោ​ម៉ូតូ​១; កំបាំង​ក​ម៉ូតូ​១; និង​មធ្យោបាយ​ម៉ូតូ​៤​គ្រឿង​។

បើតាមប្រភពីសមត្ថកិច្ចបានអោយដឹងថាកាលពី​ថ្ងៃ​ទី​៤ ខែកុម្ភ​: ឆ្នាំ​២០២២ ម៉ោង​៩:៣០​នាទី​ចំណុច​ផ្លូវ​ចូល​តា​ដុ​ង​តា​ដាំ​ស្ថិត​ក្នុងភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ក្រុម​ជនសង្ស័យ​ខាងលើ​បាន​យក​កាំបិត និង​ដាវ ដែល​ជា​វត្ថុ​តាង​ខាងលើ​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ខ្លា សុខ​លី​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ជា​ជ័រកៅស៊ូ មាន​ទី​លំ នៅ​ភូមិ​អូរ​កណ្តៀរ ឃុំ​អូរ​កណ្តៀរ ស្រុក​សំបូរ ខេត្តក្រចេះ បណ្តាល​ឱ្យ​រង​របួស​ដៃស្តាំ​ជា​ទម្ងន់​(​កុំ​ពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង​)​និង​កាប់​ម៉ូតូ​របស់​ជន​រង​គ្រោះ​១​គ្រឿង​បែក បាក់​ជា​ច្រើន​កន្លែង ខណ​:​ពេល​ជន​រង គ្រោះ​កំពុង​រត់​ស្រែក​ឱ្យ​គេ​ជួយ​។ ករណី​នេះ​មូលហេតុ​មាន​គំនុំ​ជាមួយ​គ្នា​។

នៅ​ម៉ោង​១៨:៤០​នាទី ថ្ងៃ​ទី​៤ ខែកុម្ភ​: ឆ្នាំ​២០២២ នៅ​ចំណុច​ទល់មុខ​សណ្ឋាគារ​រស្មី​ពេជ្រ​ស្ថិត​ក្នុងភូមិ​លើ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​ជន​ង្ស័​យ​ខាងលើ​បាន​យក​ដាវ និង​កាំបិត​ជិះ​ម៉ូតូ​១​គ្រឿង​ដេញ​កាប់​ជន​រង​គ្រោះ ដែល​កំពុង​ជិះ​ម៉ូតូ​មាន​គ្នា​២​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​÷

១-​ឈ្មោះ​ណុ​ប ចាន់​សុ​ភ័​ក្ត្រា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង​។

២-​ឈ្មោះ​ឡាំ សំណាង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​-​សង្កាត់​ជាមួយ​គ្នា​ខាងលើ​។

ករណី​នេះ​នៅ​ពេល​ដែល​ជន សង្ស័យ​ដេញ​កាប់​មក​ដល់​កន្លែង​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​បាន​ផ្តួល​ម៉ូតូ​ទុក​ចោល​រួច​រត់​កាត់​វាលស្រែ​ទាំង​យប់ ពេល​នោះ​ជនសង្ស័យ​បាន​កាប់​ម៉ូតូ​ជន​រង​គ្រោះ​បាក់បែក​ជា​ច្រើន​កន្លែង (​មូលហេតុ​មាន​គំនុំ​ជាមួយ​គ្នា​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​)

ក្រោយ​ពេល​បទល្មើស​ប្រព្រឹត្ត​រួច​បន្តិច​មក​អ​ណា​ព្យាបាល​របស់​ជន​រង​គ្រោះ​និង​សាក្សី​បាន​រាយការណ៍​ព្រមទាំង​ប្រាប់​អត្តសញ្ញាណ​ជន សង្ស័យ​មួយ​ចំនួន​មក​ស​ត្ថ​កិច្ច យើង​បាន​តាម​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​បានជា​បន្តបន្ទាប់​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​កំពុង​ឃាត់​និង​រក្សា​ទុក​ក្នុង​អង្គភាព​ដើម្បី​ឱ្យ​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ម​ញ្ជូ​ន​ខ្លួន​ទៅ​អយ្យការ​តាម​នីតិវិធី​៕

ប្រភព៖ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង