ជិះ​ម៉ូតូ​មក​ដល់​ហើយ​ដោះ​ស្បែកជើង លោត​ស្ពាន​គី​ហ្សូ​ណា​តែ​ម្តង

0

កំពង់ចាម៖ នៅ​ថ្ងៃ​ទី​០៥ ខែ​កុ​ម្ភះ ឆ្នាំ​២០២២ វេលា​ម៉ោង​០៤ និង ៣០ នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ថា​មាន​ករណី​ប្រទះ​ឃើញ​ម៉ូតូ និង​ស្បែកជើង​នៅ​លើ​ស្ពាន​គី​ហ្សូ​ណា សង្ស័យ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​គី​ហ្សូ​ណា នៅ​ត្រង់​ចំណុច​ចន្លោះ​បង្គោល​ទី​០៩ និង ទី​១០ ។

ក្រោយ​ពី​បាន​ទទួល​ព​ត៌​មាន​ភ្លាម លោក​វរសេនីយ៍ឯក អ៉ឹ​ង ប៊ុ​ន អធិការ​នគរបាល​ក្រុង​កំពង់ចាម បាន​បញ្ជា​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់ សហ​ការណ៍​ជាមួយ​កម្លាំង​គោលដៅ​យាម​ស្ពាន​គី​ហ្សូ​ណា បាន​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ សមត្ថកិច្ច​យើង​បានឃើញ​មាន បន្សល់​ទុក​ម៉ូតូ ០១ គ្រឿង ម៉ាក​អឹ​ម​អេស​អិ​ច ព​ណ៍​ក្រហម ពាក់​ស្លាក់​លេខ ភ្នំពេញ 1CW- 3930 ,​ស្បែកជើង​ចំនួន ០១​គូរ និង កាបូប​លុយ​ចំនួន ០១ ព​ណ៍​ត្នោត ។​

កម្លាំង​យើង​បាន​ធ្វើការ​ត្រួតពិនិត្យ​ក្នុង កាបូន​លុយ​មាន​បន្សល់​ទុក​សំភា​រះ​មួយ​ចំនួន​ដូច​ជា​៖
-​អត្តសញ្ញាណប័ណ្ណ ០១ សន្លឹក ឈ្មោះ ឆេ​ង សុ​ឃាង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្ត កំពង់ចាម​។
– ប័ណ្ណ​សម្គាល់​យានយន្ត ( ម៉ូតូ​) ស្លាក់​លេខ ភ្នំពេញ 1BL – 6134
-​កាត​ធនាគា​វី​ង ០១ សន្លឹក
-​លិខិត​សុំ​ទោស ០១ សន្លឹក
– ប្រាក់​ចំនួន ៣២,៧០០​រៀល

បច្ចុប្បន្ន​សំភារៈ​ខាងលើ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វាលវង់ និង ទំនាក់ទំនង​ទៅ​មូលដ្ឋាន​ស្រុក ផ្តល់​ព​ត៌​មាន ដើម្បី​ស្រាវជ្រាវ រក​សាច់ញាតិ​ផង​ដែរ៕

ប្រភព​៖ អធិការ​នគរបាល​ក្រុង​កំពង់ចាម