កំពង់ស្ពឺ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយប្រជាជនប្រទះឃើញសាកសពមួយស្លាប់ដោយត្រូវបានគេកាប់ជិតដាច់.ក។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាជនរងគ្រោះមានឈ្មោះ សឺន សៅកៀរ ២១ ឆ្នាំ រស់នៅភូមិ អង់តាលឹង ឃុំសម្បូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោយទទួលបានការរាយការណ៍ពីប្រជាជន កម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅពិនិត្យដល់ទីតាំងកន្លែង កើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ទៅតាមនីតិវិធីផ្លូវច្បាប់៕