បាត់ដំបង ៖ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២៣និង៣០នាទី មានករណីមនុស្សឃាតកើតឡើង១លើក នៅលើដងផ្លូវស្ថិតក្នុងចំណុចក្រុមទី០៥ ភូមិតាស្តា ឃុំតាស្ដា ស្រុកសំពៅលូន បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណជិះម៉ូតូប្រហែល១០គ្រឿង បានធ្វើការស្ទាក់កាប់ទៅលើយុវជនម្នាក់បណ្តាលរងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ជនរងគ្រោះឈ្មោះ ឡាញ់ ស៊ីណាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជនដៃដល់បានរត់គេចខ្លួនបាត់អស់ ៕