បញ្ជូន​អ្នកជំនាញ​ឆក់​តាម​ដងផ្លូវ​មួយ​ក្រុម ទៅ​តុលាការ

0

បន្ទាយ​មាន​ជ័យ ៖ ក្រុម​ជន​ជំនាញ​ខាង​ជិះ​ម៉ូតូ​ឆក់ ទូរស័ព្ទ ខ្សែ​ក ការ​បូ​ប​លុយ និង​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ​នៅ​ជាយ​ដែនកម្ពុជា​-​ថៃ ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោត​ប៉ែ​ត ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ និង​បញ្ជូន​ទៅ​តុលាការ​ហើយ នៅ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ ។

លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ និង​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​ស្រាវជ្រាវ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៤​នាក់ រួម​មាន ១/​ឈ្មោះ នី ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​(​ឆក់​និង​កាប់​) ។ ២/​ឈ្មោះ​ធន់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​(​អ្នក​បើក​ម៉ូតូ​ដឹក​គេ​ឆក់​) ។ ៣/​ប៉ែន សុខលាភ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជន​ដៃដល់​(​អ្នក​ឆក់​) និង​៤/​ឈ្មោះ​លឹ​ម ទី​យ៉ា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​ប្រពន្ធ​របស់​ឈ្មោះ​នី ផានិត បាន​សារភាព​ថា ខ្លួន​បាន​គ្នា​ប្តី​ប្រពន្ធ​ជាង​មូ​យ​ឆ្នាំ​ហើយ ទើបតែ​ដឹង​ថា​ប្តី​ជា​ចោរឆក់ ។

ពាក់​ព​ន្ធ័​ករណី​ខាងលើ​នេះ លោក​ឧត្តមសេនីយ៍ត្រី នូ ជីវ​ន្ត័ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ពលរដ្ឋ​រង​គ្រោះ​០២​នាក់ បាន​ប្តឹង​ថា ពួក​ខ្លួន​ត្រូវ​បាន​ក្រុម​ចោរឆក់​ទូរស័ព្ទ និង​ប្រើ​ហិង្សា​លើ​ខ្លួន​នៅ​ចំណុច​ផ្លូវបំបែក​កែង​លក់​ជ្រូក​ខ្វៃ​ផ្សារ​អគ្គ​:​ថ្មី កាលពី​យប់​ថ្ងៃ​ទី​០៣ ខែកុម្ភ​: ឆ្នាំ​២០២២ វេលា​ម៉ោង​២០:៤០​នាទី​យប់ ។

បច្ចុប្បន្ន កម្លាំង​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ច្បាប់ ៕