ករណី​ក្រឡាប់​រថយន្ត​សាំ​យ៉ុ​ង បណ្តាល​អោយ​មាន​អ្នក​របួស ៣​នាក់

0

ភ្នំពេញ ៖ ក្រុមការងារ​ប្រចាំ​បញ្ជា ១១៧ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​វេលា​ម៉ោង​២៤​និង​០៦​នាទី ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ បាន​ទទួល​ព័ត៌មាន​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ (Hotline) ១១៧ ពី​ឈ្មោះ សេង លឹ​ម ភេទ​ប្រុស បាន​ប្រាប់​ថា​៖ គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២T-៨១១៤ ដឹក​អ្នកដំណើរ​០៦​នាក់ ស្រី​០៣​នាក់ ពី​ស្រុក​គី​រី​សាគរ ឆ្ពោះទៅ​ភ្នំពេញ បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ផ្លូវ​ដោយ​ខ្លួនឯង រង​របួសស្រាល​០២​នាក់ ស្រី​០១​នាក់ នៅ​លើ​វិ​ថី​ព្រឹទ្ធ​ចា​រ្យ​សាយ​ភូ​ថង ស្ថិត​នៅ​ភូមិ​ជី​មាស ឃុំ​អណ្ដូងទឹក ស្រុក​គី​រី​សាគរ ខេត្តកោះកុង ។

ក្រោយ​ទទួល​ព័ត៌មាន​ពី​បុរស​ខាងលើ​រួច​មក ក្រុមការងារ​ប្រចាំ​បញ្ជា (១១៧) នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក​អនុសេនីយ៍ឯក ចាន់ ថន នៅ​វេលា​ម៉ោង​២៤​និង​០៨​នាទី បាន​បញ្ជូន​ព័ត៌មាន​នេះ​ទៅ​លោកស្នងការ​រង ស សា​រ៉ាត់ ដើម្បី​ចុះ​អន្តរាគមន៍​បន្ទាន់ ។

ជា​លទ្ធផល​នៅ​វេលា​ម៉ោង​២៤​និង​២០​នាទី សមត្ថកិច្ច​មូលដ្ឋាន ដឹកនាំ​ដោយ​លោក​អធិការ យេ​ន តូច បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ និង​ស្ទូច​យក​រថយន្ត​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ក​ឡើង​ដោយសារ​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​។ ករណី​នេះ​ត្រូវ​បាន​បញ្ជ​ប់​នៅ​ម៉ោង​០៣ និង​៣៥​នាទី ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២ ។
ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​សមត្ថកិច្ច​នគរបាល​នៅ​គ្រប់​កាលៈទេសៈ សូម​ទំនាក់ទំនង​មក​កាន់​លេខ​ទូរ​សព្ទ​ទាន់​ហេតុការណ៍ (Hotline) ១១៧ (​ដោយ​ឥត​គិតថ្លៃ​) យើងខ្ញុំ​នឹង​រក្សា​ការ​សម្ងាត់ និង​ធានា​សុវត្ថិភាព​ជូន និង​ពិនិត្យ​លទ្ធភាព​ដើម្បី​អន្តរាគមន៍​ដោះស្រាយ​ជូន​ទាន់​ពេលវេលា ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ