កណ្តាល៖ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោម ៣នាក់ ដែលបានធ្វើសកម្មភាពចាប់រំលោភនារីម្នាក់រហូតបានសម្រេចនៅចំនុចព្រៃត្រែងមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
បើយោងតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះ លាង គឹមឆាយ ភេទប្រុស អាយុ៣៥ឆ្នាំ, ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ១៦ឆ្នាំ និងឈ្មោះ ធី វិន ភេទប្រុស អាយុ២៣ឆ្នាំ (រត់គេចខ្លួន)។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា នៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នោះ ខណៈក្រុមជនសង្ស័យផឹកស៊ីនៅជិតកំពង់ចម្លង ហើយបានឃើញជនរងគ្រោះនៅចាំទូកដក ដោយឃើញដូចនេះឈ្មោះ លាង គឹមឆាយ និង ឈ្មោះ ធី វិន បានជិះម៉ូតូទៅរកជនរងគ្រោះ។ ហើយបានចាប់ជនរងគ្រោះដាក់លើម៉ូតូ ជិះទៅព្រៃត្រែងជិះនោះធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច បន្ទាបមកឈ្មោះ នី វណ្ណ បានដើរទៅតាមក្រោយដើម្បីចាប់រំលោភ ប៉ុន្តែមិនទាន់បានសម្រេចផង ក៏ត្រូវបានបងប្អូនជនរងគ្រោះជិះម៉ូតូមកទាន់ ធ្វើអោយជនសង្ស័យទាំង៣នាក់នាំគ្នារត់គេចខ្លួន។
ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕