សមត្ថកិច្ច​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​បាន​មុខសញ្ញា​លួច​ម៉ូតូ​យ៉ាង​សកម្ម​ម្នាក់

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ជ្រោយចង្វារ សហការ​ជាមួយ​អាជ្ញាធរ​សង្កាត់ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​មុខសញ្ញា​យ៉ាង​សកម្ម​លួច​ម៉ូតូ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​នា​ពេល​កន្លង​មក​។

បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​និ​តិ​វិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ