ផ្អើល​ពេញ​បុរី​! ក្រោយ​ឃើញ​ផ្សែង​ហ៊ុយ​ចេញពីផ្ទះ​មួយ​នេះ

0

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨ និង​៤៧​នាទី មាន​ករណី​អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង និង​បាន​បំផ្លាញ​សម្ភារៈ​អស់ទាំង​ស្រុង ស្ថិត​នៅ​ក្នុង​បុរី​ពិភព​ថ្មី គួរ​ស្រូវ​២ ចំណុច​ផ្ទះ​លេខ​៩០ ផ្លូវ​លេខ​០៦ ភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​រលត់​ទៅ​វិញ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​ប្រេ​ី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២​គ្រឿង ។

ដោយនៅ​ក្នុង​ប្រតិបត្តិការ​នេះ គឺ​មានការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ស៊ុម សុ​ឃី​ម ស្នងការ​រង ទទួល​ផែនការ​ងារ​អគ្គិភ័យ និង​គ្រឿងផ្ទុះ បាន​ដាក់​បទបញ្ជា​ឲ្យ​លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ដឹកនាំ​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ​ចុះ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​បញ្ហា​គ្រោះ​អគ្គិភ័យ ។ ក្រោយ​ពី ទទួល​បាន​នូវ​បទបញ្ជា​នេះ​រួច​មក លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ បាន​ដឹកនាំ​លោកនាយ​រង​ការិយាល័យ​, លោកនាយ​ផ្នែក​, លោកនាយ​រង​ផ្នែក និង​មន្ត្រី​ជំនាញ ចុះ​ប្រតិបត្តិការ​ភ្លាម​ៗ ដោយ​ក្នុង​នោះ បាន​បញ្ជា​ទៅ​គោលដៅ​ដែល​បាន​ប្រចាំការ​នៅ​សាលា​ខណ្ឌដង្កោ ដេ​ី​ម្បី​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​បញ្ជាក់​ថា ៖ នៅ​ក្នុង​រង្វង់ នៃ​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់ រថយន្ដ​ពន្លត់​អគ្គិភ័យ ចំនួន ២​គ្រឿង ក្នុង​នោះ​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ២​គ្រឿង ប្រេ​ី​ប្រាស់​ទឹក​អស់ ១២​ឡាន ។ ចំពោះ​ក្នុង​ករណី​គ្រោះ​អគ្គិភ័យ​ខាង​លេ​ី​នេះ មិន​បណ្តាល​ឲ្យ​មាន​អ្នក​ណា​រង​របួស​ឡេ​ី​យ ។

យ៉ាងណាមិញ​សម្រាប់​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​ខាង​លេ​ី​នេះ គឺ​បណ្តាល​មក​ពី​ការ ឆ្លង​ចរន្ត​អគ្គី​ស​នី ៕