ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ២រំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ មានករណីរថយន្ត Audi Q7 បើកបុកទ្រូងផ្លូវបាក់ជាច្រេីនផ្ទាំង នៅចំនុចផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្តខាងលើពាកស្លាកលេខ ភ្នំពេញ 2BA-9471 បានបើករ៉េចង្កូតបុករបាងជ័រពុះចែកទ្រូងផ្លូវបាក់ជាច្រេីនផ្ទាំងនិងបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដេីមបន្ថែមទៀត។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងនិងយករថយន្តទៅរក្សាទុករងចាំការដោះស្រាយតាមពេលក្រោយ៕