ភ្ញាក់ផ្អើល​នៅលើ​ស្ពាន​! ក្រោយ​បុរស​ម្នាក់​ចុះ​ពីលើ​ម៉ូតូ លោត​ចូល​ទឹកតែ​ម្តង

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១១:៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២២ មាន​ករណី​បុរស​ម្នាក់​បាន​លោតទឹក​សម្លាប់​ខ្លួន​នៅ​ចំនុច​ស្ពាន​ជ្រោយចង្វា ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

បុរស​ខាងលើ​បាន​បន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​នៅ​លើ​ស្ពាន​ម៉ាក Today ពាក​ស្លាក​លេខ ភ្នំពេញ 1HQ-8587​។ ក្រោយ​ពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​យក​ម៉ូតូ​ទៅ​រក្សា​ទុក​រង​ចាំ​សាច់ញាតិ​មក​ទទួល​វិញ​៕