មួយ​ក្រឡាប់​! មួយ​ខ្ទិច​មុខ​! ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ៤:៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២២​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​រថយន្ត​ដែល​ក្រឡាប់​ពាក​ស្លាក​លេខ ភ្នំពេញ 2BK-0846 ហើយ​មួយ​គ្រឿង​ទៀត​ម៉ាក​ព្រូស ពាក​ស្លាក​លេខ ភ្នំពេញ 2BP-5570​។

ក្រោយ​ពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វេ​ី​ការ​វាស់វែង​និង​យក​រថយន្ត​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​តាម​ពេល​ក្រោយ​៕