បន្ត​រក​ឃើញ​ទីតាំង​លក់​សាំង​មិន​គ្រប់​លី​ត្រ បន្ថែម​ទៀត

0

ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ ក​.​ប​.​ប​. សាខា​ខេត្តស្វាយរៀង ខេត្តព្រៃវែង និង​ខេត្តបន្ទាយមានជ័យ​បាន​បន្ត​ប្រតិបត្តិការ​ត្រួតពិនិត្យ​តាម​បណ្ដា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​បាន​ចំនួន ១៤​ទីតាំង​ដើម្បី​ស្វែ​ករក​ភាព​មិន​អនុលោម​ណាមួយ​ក្នុង​វិស័យ​ប្រេងឥន្ធនៈ ចៀសវាង​ការ​កេង​ប្រ​វ័​ញ​ណាមួយ​ពី​អតិថិជន ជា​ហេតុ​នាំ​ឱ្យ​ខាតបង់​ផលប្រយោជន៍​អ្នក​ប្រើប្រាស់​។

យោង​តាម​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៤​ទីតាំង​មិន​មាន​អនុលោម​ភាព និង​ពិន័យ​អន្តរការណ៍​ទៅ​តាម​នីតិវិធី​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF