ភ្នំពេញ៖ នាថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២២ មន្ត្រីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដោយសហការជាមួយមន្ត្រី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្ត្រី នៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ចល័តផ្នែកម្ហូបអាហារបន្តចុះចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងភូមិសាស្ត្ររាជធានីមុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់។ គោលបំណងគឺដើម្បីស្វែករកទំនិញមិនមានអនុលោមភាពណាមួយនៅលើទីផ្សារដែលធ្វើឱ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋទិញយកទៅបរិភោគនៅក្នុងគ្រួសារ និងទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចទីផ្សារ។
យោងទៅតាមលទ្ធផល មន្ត្រីជំនាញបានរកឃើញមិនមានអនុលោមភាពលើមឹកបកធំចំនួន ៦៨គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១.៩៥គីឡូក្រាម។ ទំនិញទាំងអស់ត្រូវបានដកហូតមករក្សារទុកដើម្បីធ្វើការកម្ទេចចោល និងពិន័យដល់ម្ចាស់ទំនិញផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF