លួច​រថយន្ត​បាន​សម្រេច ប៉ុន្តែ​រត់គេច​ខ្លួន​មិន​រួច

0

ក្រចេះ​៖ កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម អធិការ​នគរបាល​ស្រុក នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ ២០២២ បាន​តាម​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​រថយន្ត​។

លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម អធិការ​នគរបាល​ស្រុក​ស្នួល បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ សឿ​ន សា អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​អំពុក ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ (​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង ធ្លាប់​ជាប់​ព​ន្ឋ​នាគា​រពាក់​ព័​ន្ឋ​អំពើ​លួច​)​។

សមត្ថកិច្ច​នគរបាល​បាន​ដកហូត​វត្ថុ​តាង​៖ រថយន្ត​០១​គ្រឿង ម៉ាក​ឆ្លាម ពណ៌​ទឹកមាស ស៊េរី​ឆ្នាំ​១៩៩៧ ពាក់​ស្លាក​លេខ​ភ្នំពេញ​2J-2042 ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច ពេល​ម្ចាស់​រថយន្ត​បាន​ចត​ទុក​នៅ​ក្បែរផ្លូវ​ចំណុច​គីឡូម៉ែត្រ​៩៤ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ និង​បាន​ព្យាយាម​ជិះ​រត់គេច​តែ​មិន​បាន​សម្រេច​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ស្រុក​ស្នួល បាន​សាកសួរ​យក​ចម្លើយ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុល​ការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕