ស្លាប់​ម្នាក់ និង​របួសធ្ងន់ ២​នាក់ ក្នុង​ហេតុការណ៍ ម៉ូតូ ២​គ្រឿង​បុក​គ្នា​ទំហឹង

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១១:១៥​នាទី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២២​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ ២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​មាន​មនុស្ស​ម្នាក់​ស្លាប់ និង ២​នាក់​ទៀត​រង​របួសធ្ងន់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅ​ចំនុច ផ្លូវ​៣៦៩ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​ម៉ូតូ ២​គ្រឿង​មាន​ពាក់​ស្លាក​លេខ ភ្នំពេញ 1JD-3637 និង​មួយ​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ ភ្នំពេញ 1X-3407​។

ក្រោយ​ពេល​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ចុះ​មក​ធ្វើការ​វាស់វែង​និង​យក​ម៉ូតូ​ទាំង​ពីរ​ទៅ​រក្សា​ទុក​រង​ចាំ​ការ​តាម​ពេល​ក្រោយ​និង​ប្រគល់​សព​អោយ​សាច់ញាតិ​យក​ទៅ​ធ្វេ​ី​បុណ្យ​ទៅ​តាម​ប្រពៃណី​៕