ចាប់​បាន​ជនសង្ស័យ​រកស៊ី​ឆក់​កាបូប​តាម​ដងផ្លូវ​សាធារណៈបាន ៥​នាក់

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​២ សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ពាក់ព័ន្ធ​ករណី​ឆក់​ទ្រព្យសម្បត្តិ​តាម​ផ្លូវ​សាធារណៈ នៅ​ចំណុច​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

វត្ថុ​តាំង​ដកហូត​រួម​មាន​៖ ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ចំនួន​០១​គ្រឿង​,​ទូរស័ព្ទ​ដៃ ចំនួន​០១​គ្រឿង និង​សម្ភារៈ​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​និ​តិ​វិធី​៕